Covid-19

ថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ២០០០នាក់ និងស្លាប់ ជាង ២០នាក់

បាងកក៖ ប្រទេសថៃ នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៨៩១ករណី និងអ្នកស្លាប់ចំនួន ២១នាក់ទៀត នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩) CCSA ។

អ្នកនាំពាក្យ CCSA លោក Taweesin Visanuyothin បានប្រាប់សន្និសីទសារព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១,៨៨៤ នាក់ គឺជាអ្នកឆ្លងជំងឺ ក្នុងសហគមន៍ និង ៧ ករណីទៀត ជាករណីនាំចូល។

យោងតាមលោក Taweesin បានឱ្យដឹងថា ការឆ្លងថ្មីចំនួន ៧៣៩ ករណីត្រូវបានរកឃើញ នៅក្នុងរដ្ឋធានីបាងកក បន្ទាប់មក ១៤២ ករណីនៅខេត្តសាមុត ប្រាកាន និង ១២៦ ករណីនៅខេត្ដឆុនបុរី ទាំងនៅក្បែរទីក្រុងបាងកក។

ករណីថ្មីនេះ​ បានធ្វើឱ្យចំនួនជាតិកើនឡើង ដល់ ៦៧,០៤៤ ករណី ដែលពាក់កណ្តាល នៃករណីត្រូវបានរាយការណ៍ នៅក្នុងខែមេសា។

ចំនួនអ្នកស្លាប់ ២១នាក់ ដែលជាចំនួនខ្ពស់បំផុត ក្នុងមួយថ្ងៃ បានធ្វើឱ្យចំនួនអ្នកស្លាប់ សរុបប្រទេសនេះ បានកើនឡើងដល់ ២២៤ នាក់នៅក្នុងប្រទេស៕ ដោយ៖ ឈូក បូរ៉ា

To Top