ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ពីនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេសទាំងអស់។
ការយកសំណាកនេះធ្វើឡើង ចាប់ពីថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។
កាលពីថ្ងៃ១០ ឧសភា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានដឹកនាំមន្រ្តីក្រោមឱវាទ ធ្វើតេស្តរកមេរោគកូវីដ-១៩ផងដែរ។
ការធ្វើតេស្តនេះ ក្រោយរកឃើញកងកម្លាំងជាង៨០នាក់ ដែលយាមកាម នៅតំបន់ក្រហម បានឆ្លងជំងឺកូវីដ-១៩ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999




