អត្ថបទ

យុទ្ធនាការ បញ្ចេញផលិតផល ស្រាបៀរកម្ពុជា​ រូបរាងថ្មី ទៅលើទីផ្សារ ចាប់ផ្តើមហើយ ដោយទទួលបាន ការបញ្ជាទិញ លើសពីផែនការកំណត់

ភ្នំពេញ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០នាក់ បានចេញយុទ្ធនាការ លក់ផលិតផលស្រាបៀរកម្ពុជា រូបរាងថ្មី ទៅលើ ទីផ្សារហើយ នៅក្រោយពីប្រកាសជាផ្លូវការ ដោយថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ ដោយចាប់ផ្តើម ពីរាជធានីភ្នំពេញ ជាជំហានដំបូង ជាមួយការបន្ថែម ជូនកាដូរពិសេស ជាច្រើនរាល់ការកហ្មង់ទិញ ក្នុងថ្ងៃទី៥ ដល់ថ្ងៃទី៦ នៅទីគោលដៅ ៤០តំបន់ផ្សេងគ្នា ដើម្បីលើកទឹកចិត្ត អតិថិជន ដែលជាវ ក្នុងចំនួនច្រើន។

លោកឧកញ្ញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រាសាសន៍ ថា “យុទ្ធនាការនេះធ្វើឡើង​ ក្នុងគោលបំណង ផ្តល់ភាពងាយស្រួលបន្ថែម ដល់អ្នកប្រើប្រាស់ ផ្ទាល់ដែលជាអតិថិជន ស្រាបៀរកម្ពុជា ងាយស្រួលរកទិញ បាននូវស្រាបៀរកម្ពុជា រូបរាងថ្មីនេះ គ្រប់ទីកន្លែងដែលពួកគេ មានកម្មវិធីជួបជុំ ឬ ជប់លៀងជាមួយក្រុមគ្រួសារ របស់ពួកគេ។”

លោកបន្តទៀតថា “ចំណែកឯនៅតាមខេត្តក្រុងផ្សេងទៀត យើងបានបញ្ជូនទំនិញរបស់យើង ជាច្រើនម៉ឺនកេស ទៅដល់ដៃគូចែកចាយ របស់យើងហើយនៅថ្ងៃនេះ ដូច្នេះអតិថិជននៅតាម ខេត្តក៏អាចចាប់ផ្តើម រកទិញស្រាបៀរកម្ពុជា រូបរាងថ្មីនេះបានបណ្តើរៗ ពីដៃគូចែកចាយផ្តាច់មុខ របស់យើងនៅតាមខេត្តនីមួយៗ ពីពេលឥឡូវនេះបានហើយ។”

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ប្រធានផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហើបលទ្ធផល នៃចំនួនលក់ផ្ទាល់ ទៅដល់ដៃអ្នកចែកចាយបន្ត និង ប្រើប្រាស់ផ្ទាស់ នូវថ្ងៃដំបូងនេះគឺលើស ឆ្ងាយពីផែនការ ក្រុមហ៊ុនបានកំណត់ សម្រាប់ក្រុមការងារ រហូតទៅ ៨០% ឯណោះ។

លោកបន្ថែមទៀតថា “ចំណែកឯហាងលក់ទំនិញផ្សេងៗ អាហារដ្ឋាន ផ្សារទំនើប និង កន្លែងលក់ ភេស្ជៈតូចៗស្ទើរគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្តើមមានលក់ ស្រាបៀរកម្ពុជារូបរាង ថ្មីនេះ។

លោកក៏បានរាយរ៉ាប់ការលំបាកមួយចំនួន ក្នុងយុទ្ធនាការនេះផងដែរ នោះគឺការបញ្ជាទិញពីអតិថិជន ចែកចាយបន្ត ច្រើនលើសពីការរំពឹងទុករបស់យើង ដូច្នេះធ្វើអោយការដឹកជញ្ជូនទំនិញ ដែលយើងបានត្រៀម មានការយឺតយ៉ាវបន្តិច សម្រាប់ពួកគេ៕

To Top