ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃចន្ទនេះថា ប៉ូលិសអូស្ត្រាលី បានស្ទាក់ចាប់នាវាដែលផ្ទុកសារធាតុញៀន គ្រីស្ទាល់ មេថាមហ្វេតាមីន ឬហៅថា ម៉ាទឹកក ចំនួន៣១៦គីឡូក្រាម ដែលលាក់ក្នុងបំពង់ទឹកក្តៅ និងឧបករណ៍អាំងសាច់អគ្គីសនី ។
បន្ទាប់ពីកងកម្លាំងការពារព្រំដែនអូស្ត្រាលី (ABF) បានកត់សម្គាល់ដោយមិនបានលម្អិតឡើយ ហើយមន្ត្រីប៉ូលិស បានឃាត់ទូកដឹកទំនិញរបស់ថៃ នៅឯកំណត់ផែ Port Botany ដែលស្ថិតនៅភាគអាគ្នេយ៏ក្រុងស៊ីដនី កាលពីថ្ងៃទី៤ ខែឧសភា ដែលជាកន្លែងមានប្រអប់កេស់់ដ៏ធំបំផុតចំនួន ៦២ប្រអប់ ត្រូវបានប្រកាសថា ផ្ទុកវត្ថុធាតុដាក់ចំណីអាហារ និងម៉ាស៊ីនអាំងសាច់ប្រើអគ្គីសនី ។
ក្នុងអំឡុងពេលបង្ក្រាបនេះដែរ ក្រុមការងារបានរកឃើញសារធាតុញឿន គ្រីស្ទាល់ប្រមាណ ៣១៦គីឡូក្រាម ជាមួយគ្នានេះដែរ តាមការប៉ាន់ប្រមាណគិតជាទឹកប្រាក់ ៩៤,៥លានដុល្លារអូស្រ្តាលី ស្មើនឹង ៧៣,២៦លានដុល្លារអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា