ព័ត៌មានជាតិ

គណៈមេធាវី បើកឲ្យបំពេញការងារ និងផ្ដល់សេវាជូន សាធារណជន ឡើងវិញ

ភ្នំពេញ ៖ គណៈមេធាវីនៃកម្ពុជា បានបើកឲ្យបំពេញការងារ ប្រចាំថ្ងៃ និងផ្តល់សេវានានា ជូនសមាជិក-សមាជិកា គណៈមេធាវី និងសាធារណជន ជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ដើម្បីគោរពអនុវត្ត តាមវិធានការរដ្ឋបាលនានា ជាពិសេស វិធានការបិទខ្ទប់ក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គណៈមេធាវី បានកាត់បន្ថយ ការងារប្រចាំថ្ងៃ ដោយរក្សាទុកតែការងារ ជាអាទិភាព មួយចំនួន និងបានបង្កើតក្រុមប្រចាំការ សម្រាប់ដោះស្រាយការងារ ជាអាទិភាពប្រចាំថ្ងៃ របស់គណៈមេធាវី៕

To Top