ព័ត៌មានអន្តរជាតិ

បារាំង៖ ហាងកាហ្វេ សារមន្ទីរ និងរោងកុនទាំងឡាយ ដំណើរការឡើងវិញ ក្រោយបិទជាងកន្លះឆ្នាំ

បរទេស៖ នៅថ្ងៃពុធនេះអជ្ញាធរ នៃប្រទេសបារាំង បានចាប់ផ្តើមអនុញ្ញាតិ ឲ្យហាងកាហ្វេភោជនីយដ្ឋាន សារមន្ទីរ ព្រមទាំងរោងកុនផង ដើម្បីអាចដំណើរការ របស់ខ្លួនវិញបាន ប៉ុន្តែដោយសារបញ្ហាអាកាសធាតុ និងគោលការណ៍គម្លាតសង្គម នៅតែបន្តនោះ ពលរដ្ឋបារាំង ហាក់ដូចជាមិនទាន់អាច ចាប់ផ្តើមសេវាកម្មទាំងនេះ វិញភ្លាមនោះឡើយ។

ការទទួលបម្រើសេវាកម្មអតិថិជន អាចចាប់ផ្តើមឡើងវិញ នៅក្នុងកិច្ចខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការបិទជាផ្លូវការ នូវបិទខ្ទប់ទីក្រុង ដែលបានធ្វើឡើងចុងក្រោយនេះ អស់រយៈពេលជាង៦ខែមកហើយ និងតាមផែនការ ដើម្បីឲ្យអាចសេដ្ឋកិច្ចដំណើរការ ជាធម្មតាឡើងវិញ នៅត្រឹមថ្ងៃទី៣០ ខែមិថុនាខាងមុខ។

ទោះបីជាយ៉ាងណាក្តី សេវាកម្មទាំងនោះ គឺនឹងត្រូវអនុញ្ញាតិ ឲ្យអាចធ្វើបាននៅខាងក្រៅទីធ្លា នៃអគារប៉ុណ្ណោះ ដោយឡែកសេវាកម្មបម្រើ នៅខាងក្នុងអគារ ឬ Indoors service នឹងមិនត្រូវបានអនុញ្ញាតិ ឡើយរហូតដល់ថ្ងៃទី៩ ខែមិថុនា។

គួរឲ្យដឹងដែរថា ចំនួននៃការឆ្លងគិតជាមធ្យម ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ កាលពីដើមខែមេសា មានទៅដល់៤០០នាក់ ប៉ុន្តែមកដល់ពេលនេះ ចំនួននៃអ្នកឆ្លងថ្មី បានធ្លាក់មកត្រឹមតែ១៤២នាក់ ក្នុងចំណោម ១០ម៉ឺននាក់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top