ភ្នំពេញ៖ លោក ថន ប៊ុនថុនា និងលោកស្រី អន ចាន់តី ជាអតិថិជនដែលបានទិញផ្ទះ ក្នុងបុរីពិភពថ្មីបានជ្រុះបាត់កិច្ចសន្យាលក់-ទិញដីធ្លីនិងផ្ទះសម្បែង (កួរស្រូវ២) ផ្លូវលេខ១៥ ផ្ទះ២៨Aនិង៣០A ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជាមួយគ្នានេះអតិថិជនខាងលើ បានដាក់ពាក្យបណ្ដឹងទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស និងស្នើសុំឲ្យខាងម្ចាស់បុរីពិភពថ្មីកួរស្រូវ២ ផ្ដល់កិច្ចសន្យាលក់ទិញដីធ្លី និងផ្ទះសម្បែងថ្មីផងដែរ។
យោងតាមពាក្យបណ្ដឹងរបស់ លោក ថន ប៊ុនថុនា និងលោកស្រី អន ចាន់តី ដាក់ទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកកំពឹសនៅថ្ងៃទី១ ខែ មិថុនា ឆ្នាំ ២០២១បានបញ្ជាក់ថា “កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២១ ខ្ញុំបាទ និងនាងខ្ញុំបានលក់ផ្ទះ និងដីធ្លីខាងលើទៅឲ្យ គេពេលនោះខ្ញុំរកឯកសារពុំឃើញ។ កិច្ចសន្យាទិញលក់ដីធ្លី និងផ្ទះសម្បែង (កួរស្រូវ២) ត្រូវប្រគល់ទៅឲ្យអ្នកទិញតែរក មិនឃើញមិនដឹងជ្រុះបាត់ នៅកន្លែងណាឡើយ ទើបខ្ញុំមកប៉ុស្តិ៍ដាក់ពាក្យបណ្ដឹង និងស្នើសុំឲ្យខាងបុរីពិភពថ្មីកួរស្រូវ២ ផ្ដល់កិច្ចសន្យាលក់ទិញដីធ្លី និងផ្ទះសម្បែងថ្មីដើម្បីប្រគល់ជូន អ្នកទិញដីធ្លី និងផ្ទះសម្បែងពីខ្ញុំដើម្បីកាន់កាប់បន្ត” ៕