Covid-19

បុរសម្នាក់ ស្លាប់ដោយសារជំងឺ កូវីដ១៩ នៅខេត្តស្វាយរៀង

ភ្នំពេញ៖ រដ្ឋខេត្តស្វាយរៀង នៅថ្ងៃទី២ ខែមិថុនា​ ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ម្នាក់ ឈ្មោះ ពេជ្រ ភឿន អាយុ៤២ឆ្នាំ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩។

រដ្ឋបាលខេត្តស្វាយរៀង មានការសោកស្ដាយជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ ជាមួយគ្រួសារសព ចំពោះការបាត់បង់សាច់ញាតិ ជាទីគោរពស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធលោក ពេជ តឿន ឆាប់បានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top