ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦នាក់ នៅ ស្រុកប្រាសាទបាគង ។
អ្នកជំងឺកូវីដ១៩ ទើបឆ្លងថ្មីរួមមាន៖
១- ឈ្មោះ មិត្ត ហ៊ន់ ភេទស្រី អាយុ៦៦ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
២- ឈ្មោះ ង៉ិក ង៉ុយ ភេទប្រុស អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
៣- ឈ្មោះ យឿម ឈូក ភេទស្រី អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
៤- ឈ្មោះ ហាង គុយ ភេទប្រុស អាយុ២៧ឆ្នាំ អាសយដ្ឋាននៅភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
៥- ឈ្មោះ លឿម លាំ ភេទស្រី អាយុ២៦ឆ្នាំ អាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
៦- ឈ្មោះ ង៉ុយ ស្រីណាង ភេទស្រី អាយុ១៦ អាសយដ្ឋាននៅភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
ករណីទាំង៦ខាងលើនេះ គឺមានការពាក់ព័ន្ធជាមួយឈ្មោះ នួន ហាន់ ភេទស្រី អាយុ៦៥ឆ្នាំ អាសយ-ដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ខែឧសភា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៦៨នាក់ ស្លាប់២នាក់ និង៦១នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប៕