ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ថា បានរកឃើញករណីពុលស្រាស្លាប់ចំនួន ៧នាក់ទៀត នៅខេត្តពោធិ៍សាត់ ដែលករណីនេះធ្វើឲ្យមនុស្សសរុ ប៣១នាក់ហើយ ស្លាប់ដោយសារពុលស្រាក្នុងខេត្តចំនួន ៣ផ្សេងគ្នា។
ក្រសួងបានលើកឡើងថា មានអ្នកស្លាប់ដោយពុលស្រាចំនួន ៧នាក់ទៀត នៅស្រុកក្រគរ ខេត្ត ខេត្តពោធិ៍សាត់ ។សរុបស្លាប់អស់ ៣១នាក់ រយ:ពេលមួយខែនេះ នៅខេត្តចំនួន៣ គឺខេត្តក ណ្តាលចំនួន១៤នាក់ ខេត្តកំពតចំនួន១០នាក់ និងខេត្តពោធិសាត់ចំនួន៧នាក់ ។
ក្រសួងក៏បានបន្តថា តាមរយៈការចុះទៅពិនិត្យ និងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ហើយនិងការសាកសួរបានរកឃើញ ថា មានការស្លាប់ដោយសារសង្ស័យពុលស្រា ស និងស្រាថ្នាំ ជាបន្តបន្ទាប់ សរុបចំនួន៧នាក់ (ស្រី៧នាក់) ដោយចាប់ផ្តើមស្លាប់ ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិកើតហេតុខាងលើនេះ និងភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ ដោយសារពិសាស្រា ដែលមានជាតិមេតាណុលខ្ពស់ និងមានការយឺតយ៉ាវក្នុងការស្វែងរក ការព្យាបាលនៅមន្ទីរពេទ្យ ។
ក្រសួងថាមកដល់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមស្រាវជ្រាវបានរកឃើញអ្នកប៉ះ ពាល់សរុប៩៦ នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ មន្ទីរពទ្យបង្អែកខេត្ត និងមន្ទីរ ពេទ្យ រាជធានីភ្នំពេញ ដោយផ្អែកលើស្ថានភាពសុខភាពរបស់គាត់ មួយចំនួនបានជាសះស្បើយ និងមួយ ចំនួនទៀត បាននិងកំពុងសម្រាកនៅ មន្ទីរពេទ្យនៅឡើយ។ ករណីទាំងអស់ ចាប់ផ្ដើមឡើងដោយមានរោគសញ្ញាដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនដើមទ្រូង ចុកទ្រូងថប់ដង្ហើម ត្រជាក់ដៃជើង វិលមុខ ក្អួត ឈឺក្បាល ធីងធោង អស់កម្លាំង ទន់ដៃទន់ជើង និង សន្លប់ ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រា ស ពីទីតាំង៣កន្លែង សម្រាប់ធ្វើ ការវិភាគ និងបានផ្ញើរមកក្រសួងសុខាភិបាលនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ លទ្ធផលពីមជ្ឈមណ្ឌលជាតិ មន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា មន្ទីរ ពិសោធន៍ទទួលបានសំណាកស្រាថ្នាំ និងស្រា ស ៤សំណាក មានសំណាក ស ស និងស្រាថ្នាំ ដែលមានសារធាតុមេតាណុល Metfraro)លើសកម្រិតខ្ពស់ពី៩, ៥ដល់១៥ភាគរយដែលធ្វើឱ្យពុល ដែលកម្រិតមិនពុ លនោះមិនត្រូវលើសពី០ ,១% ឡើយ។
ពាក់ព័ន្ធនឹងករណីឈឺនិងស្លាប់ខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា “ហេតុការណ៍ស្លាប់ នៅភូមិទាំង២នៃស្រុក ក្រគរ ខេត្តពោធិ៍សាត់ បានកើតឡើងដោ យសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំដែលមានមេតាណុលខ្ពស់ បញ្ជាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍” ។
ដោយហេតុថាករ ណីស្លាប់ដោយសារតែ ការបរិភោគស្រា មានសារធាតុមេតាណុល នៅតែបន្តកើតមានឡើងជា ដដែលៗ នៅក្នុងត្រីមានទី១ នៃឆ្នាំ ២០២១នេះ មានជាអាទិ៍ ករណីស្លាប់ ១៤ករណី នៅស្រុកល្វាឯម ខេត្តកណ្តាល។ពីថ្ងៃទី៨ ដល់ទី២៣ ខែឧសភា ចំនួន ១៤នាក់ ករណីស្លាប់នៅ ស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន១០នាក់ និងករណីស្លាប់នៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់នេះ ដែលសរុបរួមទាំងអស់ស្លាប់៣១នាក់ហើយ ដោយសារតែពុលស្រា ៕