ព័ត៌មានអន្តរជាតិ

អ្នកនយោបាយ ប្រឆាំង ដ៏ល្បីម្នាក់ទៀត របស់រុស្សី ចាកចេញពីប្រទេស

បរទេស ៖ អ្នកនយោបាយប្រឆាំង ដ៏ល្បីម្នាក់របស់ប្រទេសរុស្សី ដែលត្រូវបានចាប់ឃុំខ្លួន អស់រយៈពេល២ថ្ងៃ កាលពីសប្តាហ៍មុននោះគឺត្រូវបានគេដឹងថា នៅថ្ងៃចន្ទនេះបានសម្រេចចិត្ត ចាកចេញពីប្រទេសរុស្សី ហើយទៅកាន់ប្រទេស អ៊ុយក្រែន។

យោងតាមការប្រកាស ដោយហ្វេសប៊ុក លោក Dmitry Gudkov បានបញ្ជាក់ថា ប្រសិនបើលោកមិនចាកចេញ ពីប្រទេសទេនោះករណីឧក្រិដ្ឋកម្ម ដែលជាការរៀបចំឡើង ដោយវិមានក្រមឡាំងនឹងបន្តកើតឡើង ចំពោះរូបគាត់នឹងបន្តកើតឡើង រហូតដល់មានការចាប់ខ្លួនគាត់សាជាថ្មី ។

លោក Gudkov បាននិយាយទៀតថា ការស៊ើបអង្កេតដោយរដ្ឋាភិបាលរុស្សី ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងគោលបំណង មិនអនុញ្ញាតិឲ្យលោកក្នុងការឈរឈ្មោះ ជាបេក្ខភាព សម្រាប់តំណែង ជាសមាជិកសភានៅឆ្នាំនេះ ខណៈដែលគាត់ធ្លាប់បំពេញ ការងារនេះតាំងតែពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០១៦មកម្ល៉េះ ។

រំលឹកដែរថា លោក Gudkovត្រូវបានចាប់ខ្លួននៅក្នុងផ្ទះរបស់គាត់ កាលពីសប្តាហ៍មុនដោយចោទប្រកាន់ថា ពាក់ព័ន្ធនឹងការលាងលុយ ខុសច្បាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top