Covid-19

ថៃ ស្នើសុំការគាំទ្រវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ពីប្រទេសចិន

បរទេស៖ លោក Don Pramudwinai ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ប្រទេសថៃ បានស្នើឱ្យប្រទេសចិន ផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ តម្រូវការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Tanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយថាលោក Don បានជួបប្រជុំទ្វេភាគីកាលពីថ្ងៃអង្គារជាមួយលោក Wang Yi ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន – ចិននៅទីក្រុង Chongqing ។

អ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នាលើ កិច្ចសហប្រតិបត្តិការលើវ៉ាក់សាំង Covid-19 ខណៈប្រទេសថៃបានស្នើសុំឱ្យ ប្រទេសចិនគាំទ្រដល់ការផ្គត់ផ្គង់ វ៉ាក់សាំងរបស់ខ្លួនដែលផលិត នៅក្នុងប្រទេសចិន ដូចជាវ៉ាក់សាំង ស៊ីណូវ៉ាក និង ស៊ីណូហ្វាម និងវ៉ាក់សាំង CanSino ថ្មីដែលត្រូវបានអភិវឌ្ឍដោយ ជីវសាស្ត្រ CanSino។

ភាគីចិន ក៏បានសម្តែងការត្រៀមខ្លួន ដើម្បីគាំទ្រនិងឆ្លើយតបទៅនឹង តម្រូវការលទ្ធកម្មវ៉ាក់សាំង របស់ប្រទេសថៃ ផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top