BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា នៅក្នុងគំនិតយោបល់មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Le Monde របស់ប្រទេសបារាំង នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានពង្រីកការសន្យាដែលបានរំពឹងទុកពីក្រុម G7 ដើម្បីផ្តល់នូវវ៉ាក់សាំង ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ។
គាត់បានសរសេរថា “ក្រុម G7 ត្រូវតែកំណត់គោលដៅ របស់ខ្លួនក្នុងការផ្តល់វ៉ាក់សាំងចំនួន មួយពាន់លានដូស ដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅចុងឆ្នាំ២០២២” ។
ភារកិច្ចរួមរបស់យើង គឺដើម្បីជំនះការរាតត្បាតកាត់បន្ថយហានិភ័យនៃការកើតឡើងវិញ និងការកសាងខ្លួនយើងឡើងវិញឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីសោកនាដកម្មនេះ ។
ហេតុដូច្នេះហើយបានជាយើងត្រូវតែពង្រឹងសមត្ថភាពសមូហភាពរបស់យើងដើម្បីការពារការរាតត្បាតថ្មី ហើយប្រឈមមុខនឹងការគំរាមកំហែងនាពេលអនាគតដាក់ចេញនូវយន្តការព្រមានជាមុន ឧទាហរណ៍ដោយបង្កើតបណ្តាញមជ្ឈមណ្ឌលត្រួតពិនិត្យ ដែលជាប្រភេទរ៉ាដារាតត្បាតសកល ។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយមួយផ្សេងទៀត យើងមានកាតព្វកិច្ចធានាថាមានអ្វីវិជ្ជមានចេញពីការសាកល្បងបច្ចុប្បន្ន ៕
ដោយ៖ ម៉ៅ បុប្ផាមករា