ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវី-១៩ ចំនួន១០នាក់ និងស្លាប់ ចំនួន១នាក់។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៦៣នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៤៦នាក់ ស្លាប់៥នាក់ និង៤១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។