Covid-19

ថវិកាជាតិជាង៣០០លានដុល្លារ បានផ្ទេរទៅពលរដ្ឋ៧០ម៉ឺនគ្រួសារ ដើម្បីឆ្លើយតបវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ ថវិកាជាតិប្រមាណជាង ៣០០ លានដុល្លា បានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ ស្នើនឹង ២,៧លាននាក់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩។

តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា “កាលពីសប្តាហ៍មុន លោក Luke Arnold ភារធារីប្រចាំស្ថានទូតអូស្រ្តាលីនៅកម្ពុជា បានជួបពិភាក្សាជាមួយលោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារ អំពីសារៈសំខាន់នៃការផ្ទេរសាច់ប្រាក់ ក្នុងការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩។ ថវិកាជាតិប្រមាណជាង ៣០០ លានដុល្លារសហរដ្ឋអាមេរិកបានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ ៧០ ម៉ឺនគ្រួសារ ២,៧ លាននាក់” ។

ជាងនេះទៅទៀត អូស្ត្រាលី នឹងគាំទ្រកម្មវិធីផ្សេងៗដូចគ្នានេះបន្តទៀត ដើម្បីជួយបង្កើនសេវាសាធារណៈប្រកបដោយសមភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជា៕

To Top