ព័ត៌មានអន្តរជាតិ

CCSA របស់ប្រទេសថៃ កំពុងពិចារណា យ៉ាងប្រុងប្រយ័ត្ន លើសំណើសុំបិទខ្ទប់ ទីក្រុងបាងកក រយៈពេល ៧ថ្ងៃ

បរទេស ៖ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង ស្ថានភាពជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃ បាននិយាយថាគុណសម្បត្តិ និងគុណវិបត្តិ នៃសំណើមួយសុំបិទខ្ទប់ ទីក្រុងបាងកក រយៈពេល ៧ ថ្ងៃ ដើម្បីទប់ស្កាត់ចំនួន នៃការឆ្លងជំងឹកូវីដ-19 ត្រូវតែពិចារណាយ៉ាង ប្រុងប្រយ័ត្។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ CCSA លោកវេជ្ជបណ្ឌិតTaweesilp Visanuyothin បាននិយាយថា សំណើបិទខ្ទប់ទីក្រុង ដើម្បីរឹតត្បិតចលនា របស់ប្រជាជន នៅទីក្រុងបាងកក ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរបស់ CCSA កាលពីថ្ងៃពុធ ។

លោកវេជ្ជបណ្ឌិតTaweesilp Visanuyothin បានបន្តថា ទោះយ៉ាងណាក៏ដោយសំណើត្រូវតែពិចារណាដោយយកចិត្តទុកដាក់ ហើយជាមួយនឹង ការបិទខ្ទប់នោះ គឺបណ្តាហាង អាជីវកម្មនឹងត្រូវបិទ ហើយកម្មករនឹង វិលត្រឡប់ទៅ ខេត្តរបស់ពួកគេវិញ ដែលបង្កឱ្យមានការចម្លង វីរុសកាន់តែច្រើន ។

ការបិទតំបន់ ឬរោងចក្រ អាចនឹងនាំឱ្យការចម្លងមេរោគ ស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែកម្មករនឹងត្រូវបាត់បង់ការងារហើយវិលត្រឡប់ទៅខេត្តរបស់ខ្លួនវិញ ហើយបញ្ហានឹងកើតឡើង នៅតំបន់ផ្សេងទៀត។ នេះបើតាមសម្តីរបស់វេជ្ជបណ្ឌិត Taweesilp ។

បច្ចុប្បន្ន វិធានការ “ការចាក់សោរ នៅគោលដៅន” ត្រូវបានអនុម័តរួចហើយ ដើម្បីដោះស្រាយជាមួយ តំបន់ផ្ទុះជាក់លាក់ រួមទាំងកន្លែងស្នាក់ នៅសម្រាប់កម្មករ សំណង់ផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top