ព័ត៌មានអន្តរជាតិ

News Update៖ ចំនួនអ្នកស្លាប់ដោយសារ រលំបាក់អគារ នៅផ្លរីដា កើនដល់២២នាក់

មៃអាមី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារដួលរលំអគារស្នាក់នៅ នៅរដ្ឋផ្លរីដា គិតត្រឹមថ្ងៃសុក្រ បានកើនឡើងដល់២២នាក់ បន្ទាប់ពីរកឃើញជនរងគ្រោះបន្ថែមទៀតដែលទាញចេញពីគំនរអគារបាក់បែកចំនួន៤នាក់ ។ មន្ត្រីក្នុងស្រុកបានបញ្ជាឲ្យជម្លៀសពលរដ្ឋរស់នៅទីនោះជាលើកទី២ បន្ទាប់ពីដឹងថា មិនមានសុវត្ថិភាព ។

លោក Arthur Sorey អ្នកគ្រប់គ្រងទីក្រុងប្រចាំឆ្នេរសមុទ្រមៃអាមី ខាងជើង បានឲ្យដឹងថា អ្នកស្នាក់នៅទាំងអស់ នៅអគារទី២ គឺអគារស្គឹមស្គៃ Crestview Towers បានប្រាប់ឲ្យចាកចេញបន្ទាន់ ក្រោយពីក្រុមវិស្វករជាច្រើនរកឃើញស៊ីម៉ង់បង្កគ្រោះថ្នាក់សម្រាប់ឆ្នេរសមុទ្រខាងជើង ។

គាត់បានឲ្យដឹងថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយសារតែព្យុះកំបុតត្បូង Isla ដែលបានព្យាករណ៍ថា នឹងបោកបក់មកក្នុងពេលដ៏ខ្លីខាងមុខមកលើរដ្ឋផ្លរីដា ដែលភាគច្រើននៅថ្ងៃចន្ទ ។ ម្ចាស់អគារនោះ មិនចាំបាច់កំណត់អំពីសុវត្តិភឡាព និងអាចបង្កឲ្យមានសុវត្ថិភាពបានដំណើរការអស់រយៈពេលជាង៤០ថ្ងៃមកនេហ បន្ទាប់ពីបានសាកសង់អគារនេះឡើង ។

លោក Sorey បានសង្កត់ធ្ងន់ថា “វាមិនអាចនិយាបានថា ងាយស្រួលដែលធ្វើឲ្យសម្រេចចិត្តនោះទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top