ព័ត៌មានអន្តរជាតិ

ក្រុង អូតាវ៉ា ត្រៀមបញ្ជូន យន្តហោះយោធា និងជំនួយផ្សេងទៀត ដើម្បីជម្លៀសមនុស្ស ចេញពីទីប្រជុំជន និងប្រយុទ្ធនឹង ភ្លើងឆេះព្រៃជាង ១០០ កន្លែង

បរទេស ៖ ទីក្រុង អូតាវ៉ា ត្រៀមបញ្ជូនយន្តហោះយោធា និងជំនួយផ្សេងទៀត ដើម្បីជម្លៀសមនុស្ស ចេញពីទីប្រជុំជន និងប្រយុទ្ធនឹងភ្លើងឆេះ ព្រៃជាង ១០០ កន្លែង នៅភាគខាងលិច ប្រទេសកាណាដា ដែលត្រូវបានឆាបឆេះឡើង ដោយសាររលកកម្ដៅដែលខ្ពស់បំផុត ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន AFP នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

ដោយឡែក ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ថា ទូរទស្សន៍ CTV បានផ្សាយថា ពលរដ្ឋចំនួន៧នាក់ ក្នុងនោះរាប់ទាំងកុមារ ចំនួន៤នាក់បានស្លាប់ នៅក្នុងពេលមានអគ្គីភ័យមួយ បានឆាបឆេះផ្ទះមួយខ្នង នៅក្រុង Chestermere ប្រទេសកាណដា កាលពីថ្ងៃសុក្រ ។

អគ្គីភ័យបានកើតឡើង កាលពីព្រឹកថ្ងៃសុក្រ នៅក្នុងទីក្រុង ចម្ងាយប្រមាណ១៦គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុង Calgary ខេត្ត Alberta ៕
ប្រែសម្រួលៈ ណៃ តុលា

To Top