បច្ចេកវិទ្យា

ចិនបានបញ្ជាឱ្យបិទ ការទាញយកកម្មវិធី Didi ជាបណ្ដោះអាសន្ន

ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ហៅតាក់ស៊ី នៅក្នុងប្រទេសចិនដែលមានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ ត្រូវបានរដ្ឋាភិបាលចិន បញ្ជាឱ្យលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង AppGallery របស់ក្រុមហ៊ុន Huawei។

ការហាមឃាត់នេះត្រូវបានដាក់ចេញបន្ទាប់ពីរដ្ឋាភិបាល បានរកឃើញថាក្រុមហ៊ុន Didi បានប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរទៅលើការប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ឆ្លើយតបនឹងការចោទប្រកាន់នេះក្រុមហ៊ុន បានប្រកាសថា ពួកគេនឹងធ្វើការកែសម្រួលទៅតាមអ្វីដែលរដ្ឋាភិបាលបានស្នើសុំ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់នៅពេលវេលាដែលពួកគេអាចនឹងដាក់ឱ្យកម្មវិធីនេះអាចទាញយកបានវិញនោះទេ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នអ្នកប្រើប្រាស់ អាចបន្តប្រើកម្មវិធី Didi ប្រសិនបើពួកគេបានទាញយកកម្មវិធីនេះហើយ ប៉ុន្តែអ្នកប្រើប្រាស់ថ្មី នឹងមិនអាចចុះឈ្មោះប្រើប្រាស់បានទេ៕

To Top