ភ្នំពេញ៖រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១នាក់បន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ ៤០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១ ២៤៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១ ១២៩នាក់ ស្លាប់២៦នាក់៕