បរទេស៖ នៅថ្ងៃពុធម្សិលមិញនេះ រដ្ឋ Montana បានប្រកាសដាក់ខ្លួន នៅក្នុងកម្រិតប្រកាសអាសន្ន ហើយក្រោយពេលដែលភ្លើងឆេះព្រៃ បានរីករាលដាល នៅស្ទើរជុំវិញរដ្ឋ និងថែមទាំងទៅដល់ភាគខាងលិច នៃសហរដ្ឋអាមេរិកផងដែរ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអជ្ញាធរជាន់ខ្ពស់របស់រដ្ឋបានបញ្ជាក់ទៀតថា៖ ប្រឈមមុខទៅនឹងលក្ខខណ្ឌ នៃហេតុការណ៍ឆេះព្រៃ ដ៏ខ្លាំងក្លាបែបនេះ គឺពិតជាផ្តល់នូវកម្រិត ហានិភ័យខ្លាំងណាស់ សម្រាប់សហគមន៍របស់យើង ទាំងក្រុមអ្នកជួយសង្រ្គោះ និងជីវិតរបស់មនុស្ស។
គិតត្រឹមថ្ងៃពុធនេះភ្លើងឆេះព្រៃ បានរីករាលដាលខ្លាំងមែនទែន នៅក្នុងរដ្ឋ Montana ដែលត្រូវបានគេដឹងថា កំពុងជួបគ្រោះរាំងស្ងួតដល់ទៅ ៨៤ភាគរយ ហើយជាលទ្ធផល វាបានបំផ្លាញផ្ទៃព្រៃឈើ និងតំបន់ផ្សេងទៀត សរុបជាង៥៧០គីឡូម៉ែត្រ ក្រឡាមកហើយ៕ ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																											 
								 
																						 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									