សុខភាព

ក្រុមវេជ្ជបណ្ឌិត ជួបពិភាក្សាគ្នា ស្តីពីអាល្លែកហ្ស៊ីច្រមុះ ក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំ២០១៩ អាល្លែកហ្ស៊ី ពិភពលោក

ក្រុមវេជ្ជបណ្ឌិត ជាង១០០នាក់ បានជួបជុំគ្នា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ស្តីពី អាល្លែកហ្ស៊ីពិភព លោក ក្រោមប្រធានបទ “ផលប៉ះពាល់-នៃការបំពុលបរិយាកាស ធ្វើឲ្យអាល្លែកហ្ស៊ីច្រមុះ” ដោយមាន ការបង្ហាញ ពី ភស្តុតាងគ្លីនិក ដែលពិធីនេះរៀបចំឡើងដោយក្រុមហ៊ុន សាណូហ្វីកម្ពុជា នាល្ងាចថ្ងៃទី១៣ ធ្នូ ២០១៩ នៅភោជនីយដ្ឋាន ទន្លេបាសាក់ពីរ ក្នុងទីក្រុងភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ មានការពិភាក្សា លើប្រធានបទផ្សេងៗគ្នាជាច្រើនពីសំណាក់ វាគ្មិនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មកពីបណ្តាប្រទេសនានាដូចជា អេស្បាញ ប្រេស៊ីល សហរដ្ឋអាមេរិច និងកាណាដាជាដើម តាមរយៈ ការផ្សាយ បន្ត ផ្ទាល់ ពីទីក្រុង លីយ៉ុងប្រទេសបារាំង។ ប្រធានបទដែលលើកយកមកពិភាក្សាក្នុង កិច្ចប្រជុំមានដូចជា ប្រេវ៉ាឡង់ នៃ អាល្លែក ហ្ស៊ីច្រមុះ មុខងារ នៃការបំពុលបរិយាកាស ក្នុងការធ្វើឲ្យមានភាព ធ្ងន់ធ្ង រ នៃរោគ អាល្លែក ហ្ស៊ី ច្រមុះ ការ គ្រប់ គ្រង ព្យាបាលអាល្លែកហ្ស៊ីច្រមុះ ដែលធ្វើឲ្យមាន ភាពធ្ងន់ធ្ងរ ដោយការ បំពុល បរិយាកាស៖ ការឯកភាព គ្នា ជា អន្តរជាតិ ការរលាកច្រមុះ ដោយអាល្លែកហ្ស៊ី និងការបំពុលបរិយាកាស៖ ពីរោគ រាត ត្បាត ដល់ ភស្តុតាង គ្លីនិក រួមជាមួយការសួរ ឆ្លើយ ពី សំណាក់ក្រុមវេជ្ជបណ្ឌិត ផង ដែរ។ ក្នុងនោះ ក៏មានការបង្ហាញពីលទ្ធផល នៃការសិក្សាពី FEXPOLSAR ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីវេជ្ជបណ្ឌិត Anne Ellis អ្នកវិភាគការ សិក្សា ស្តី ពី FEXPOLSAR ហើយ ក៏ជា សាស្រ្តាចារ្យ និងជាប្រធានផ្នែកអាល្លែកហ្ស៊ី និងភាពស៊ាំ នៃនាយកដ្ឋានឱសថ នៃសាកលវិទ្យាល័យ Queen’s University ក្នុងទីក្រុង Kingston Ontario និងជាប្រធានផ្នែក Environmental Exposure Unit (EEU) មកពីប្រទេសកាណាដា បានលើកឡើង ពីលទ្ធផលនៃការសិក្សាយ៉ាងដូច្នេះថា “សម្រាប់អ្នកជំងឺ អាល្លែក ហ្ស៊ីច្រ មុះ រោគសញ្ញាដូចជា តឹងច្រមុះ ឬហៀរសំបោរ រមាស់ភ្នែក ពិតជាបង្ករផលរំខាន_ចំពោះការងារ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ 

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា “តាមរយៈការសិក្សាពីFEXPOLSAR បានបញ្ជាក់ថា ផលប៉ះពាល់នៃការបំពុលបរិយាកាស រួមចំណែកបង្ករ ឲ្យមាន រោគ សញ្ញា អាល្លែក ហ្ស៊ី ច្រមុះ បង្ករឡើង ដោយ អាល្លែកហ្សែន។ នេះជាលើកទីមួយ ហើយ ដែល យើង មាន ភស្តុតាងគ្លីនិក ដែល បង្ហាញ ថា ការព្យាបាល អាល្លែកហ្ស៊ី អាច កាត់ បន្ថយ រោគសញ្ញា ទាំងនេះ បាន។“

សាស្រ្តាចារ្យ Ignacio J. Ansotegui ប្រធាន និងជាអ្នកគ្រប់គ្រង អង្គការអាល្លែកហ្ស៊ីពិភពលោក (WAO) មកពីប្រទេសអេស្បាញនបានសង្កត់ធ្ងន់ ពីប្រេវ៉ាឡង់នៃអាល្លែកហ្ស៊ីច្រមុះថា “មនុស្សជាច្រើន គិតថាអាល្លែកហ្ស៊ី ច្រមុះមិនសំខាន់ នោះឡើយ។ ប៉ុន្តែរោគសញ្ញា របស់វាពិតជាមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះ អ្នកដែល ទទួល រង ផលប៉ះពាល់ ដោយសារ ជំងឺនេះ។ ការបំពុលបរិយាកាសអាចបង្ករផលប៉ះពាល់នយ៉ាងខ្លាំងលើ អាល្លែក ហ្ស៊ី ច្រមុះ ដោយសារវា អាចធ្វើឲ្យស្ថានភាព នៃរោគសញ្ញានេះកាន់តែធ្ងន់ធ្ងរ បាន។”

បច្ចុប្បន្ននេះ មនុស្សប្រមាណ ៤០០លាននាក់ទូទាំងពិភពលោកទទួលរង ពីអាល្លែកហ្ស៊ីច្រមុះ។ ត្រឹមឆ្នាំ ២០៥០ គេរំពឹងថាអាល្លែកហ្ស៊ីនឹងប៉ះពាល់ មនុស្សម្នាក់ ក្នុងចំណោម ២នាក់ ពោលគឺ ៥០%ទូទាំង សាកលលោក។ 

នេះបើយោងតាម Global Allergy and Asthma European Network។ អាល្លែកហ្ស៊ី អាចកើនឡើងជាញឹក ញាប់ ហើយធ្ងន់ធ្ងរអាស្រ័យ លើបរិស្ថានជុំវិញបុគ្គលម្នាក់ៗ។ ការបំពុល បរិយាកាស ក៏ អាចបង្ករឲ្យមានភាព ធ្ងន់ធ្ងរ លើរោគសញ្ញា ដែលបង្ករឡើងដោយអាល្លែកហ្សែនផងដែរ។ ការសិក្សាក៏បានបង្ហាញ ពីផលប៉ះពាល់ដែលបណ្តាលមកពី សមាសភាគ នៃការបំពុល បរិយាកាសពោល គឺផ្សែងចេញពីយានយន្ត ទៅលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា អាល្លែកហ្ស៊ីច្រមុះ ដែលបង្ករដោយអាល្លែកហ្សែន និងកំណត់ថាតើ Allegra®/Telfast® (fexofenadine hydrochloride) 180mg អាចផ្តល់ សារ ប្រយោជន៍ យ៉ាងសំខាន់ ដើម្បីកាត់បន្ថយរោគសញ្ញា អាល្លែកហ្ស៊ីច្រមុះ ដែលមានក្នុងលម្អងផ្កា និងផ្សែងចេញ ពីយានយន្ត ។ ការសិក្សាក៏បានបញ្ជាក់អំ ពីផលប៉ះពាល់ ធ្ងន់ធ្ងរនៃការ បំពុលបរិយាកាស ទៅលើរោគសញ្ញា អាល្លែក ហ្ស៊ី ច្រមុះ បង្ករដោយ លម្អងផ្កា និងប្រសិទ្ធិភាពជាវិជ្ជមានរបស់Allegra®/Telfast® 180mg ក្នុងការកាត់ បន្ថយរោគសញ្ញាទាំងនេះ ផងដែរ។

សេចក្តីថ្លែងការណ៍រួម ជាអន្តរជាតិស្តីពី “ការគ្រប់គ្រងអាល្លែកហ្ស៊ីច្រមុះដែល បង្ករឲ្យ មាន ភាព ធ្ងន់ធ្ងរ ដោយ សារ កា រ បំ ពុលបរិយាកាស” ដែលត្រូវបានទទួលស្គាល់ដោយអង្គការអាល្លែកហ្ស៊ី ពិភ ព លោក (WAO) ក៏ត្រូវបានចេញផ្សាយនជាផ្លូវការផងដែរក្នុងអំឡុងពេល នៃកិច្ចប្រជុំនេះ។ សេចក្តីថ្លែងការណ៍រួម ជាអន្តរជាតិ ដែលសរសេរ ដោយអ្នកជំនាញ ចំនួន២៣រូប និងដឹកនាំដោយលោក Robert Naclerio មកពីសាកលវិទ្យាល័យ Jonh Hopkins, Baltimore, Maryland សហរដ្ឋអាមេរិច បានបង្ហាញពីលទ្ធផល សំខាន់ៗ នៃការសិក្សាពី FEXPOLSAR និងពន្យល់ពីតម្រូវការ ដែលត្រូវធ្វើឡើង ដើម្បីធ្វើឲ្យ សុខភាព កាន់តែល្អប្រសើរ ឡើងសម្រាប់ អ្នកជំងឺអាល្លែកហ្ស៊ីច្រមុះ និងផលប៉ះ ពាល់ នៃ ស្ថានភាព នេះ ចំពោះសង្គម ទាំងមូល ។

លោកវេជ្ជបណ្ឌិត ហ៊ីង គីម អ្នកគ្រប់គ្រង វេជ្ជសាស្រ្តប្រចាំក្រុមហ៊ុនសាណូហ្វីកម្ពុជា បានពន្យល់ថា “អាល្លែកហ្ស៊ីច្រមុះកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំ របស់នរណាម្នាក់មានប្រតិកម្ម ទៅនឹងអាល្លែកហ្សែន ដូចជា លម្អងផ្កា រោមសត្វចិញ្ចឹម ហើរតាមខ្សល់លាមកសត្វល្អិតតូចៗ ផ្សិត ដែលមានក្នុងបរិយាកាស បង្ករឲ្យរលាកភ្នាសខាងក្នុងច្រមុះ។ រោគសញ្ញាទូទៅ រួមមានតឹងច្រមុះហៀរសម្បោរ រមាស់ ឬហៀរ ទឹកភ្នែក កណ្តាស់ រមាស់ច្រមុះ និងបំពងកជាដើម។ ការបំពុលបរិយាកាស អាចធ្វើឲ្យរោគសញ្ញាទាំងនេះ កាន់តែធ្ងន់ធ្ងរ។

សូមបញ្ជាក់ផងដែរថា អង្គការអាល្លែកហ្ស៊ីពិភពលោក (WAO) ប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំស្តី ពី អាល្លែកហ្ស៊ី ពិភពលោក (WAC) ជារៀងរាល់២ឆ្នាំម្តង។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៥១ ក្នុងទីក្រុង Zurich កិច្ចប្រជុំនេះបានទាកទាញអ្នកជំនាញ និងអ្នកវិទ្យាសាស្រ្តជាង៤,០០០នាក់ ដែលកំពុងធ្វើការ និងមានចំណាប់អារម្មណ៍លើផ្នែកអាល្លែកហ្ស៊ី ភាពស៊ាំ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀតជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកចំណេះដឹងថ្មីៗ។ ដោយឡែកក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនសាណូហ្វី ក៏ជាអ្នកគាំទ្រកិច្ចប្រជុំនេះផងដែរ។

កញ្ញា Monsinee Sathirakawinskul អគ្គនាយិកាក្រុមហ៊ុនសាណូហ្វីកម្ពុជានបានមានប្រសាសន៍ថា ការចូលរួមក្នុងកិច្ចប្រជុំនេះគឺជាផ្នែកមួយ នៃការតាំងចិត្តរបស់ក្រុមហ៊ុនដើម្បីរួម ចំណែកធ្វើឲ្យ គុណភាព ជីវិតរបស់អ្នក ជំងឺអាល្លែកហ្ស៊ី កាន់តែល្អប្រើសើរឡើងតាមរយៈការព្យាបាល និងភស្តុតាងជាសាកល ដែល មានការ ទទួលស្គាល់ ដោយអ្នកជំនាញសំខាន់ៗ។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិត ឱសថសាណូហ្វី កម្ពុជា តែងតែយកចិត្តទុកដាក់ និងចូលរួមចំណែក យ៉ាងសកម្ម ដើម្បីលើកកម្ពស់ការយល់ដឹង ចែករំលែកចំណេះដឹង វិទ្យាសាស្ត្រថ្មីៗ ជូនដល់អ្នកជំនាញថែទាំសុខភាព និងចូលរួមក្នុង សកម្មភាពសង្គមជាច្រើនទៀតផង ៕ 

To Top