Covid-19

ចិន រិះគន់អាមេរិក ចំពោះទ្រឹស្ដីនៃការលេចធ្លាយមន្ទីរពិសោធន៍ បង្កឲ្យមានជំងឺកូវីដ-១៩

ប៉េកាំង៖ អ្នកនាំពាក្យចិន ជាថ្មីម្តងទៀតបានបដិសេធទ្រឹស្តី “ការលេចធ្លាយមន្ទីរពិសោធន៍” បង្កឲ្យមានជំងឺកូវីដ-១៩ ដោយអះអាងថា វាគ្មានអ្វីក្រៅតែពីការភូតកុហកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលដែលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយការអះអាងនេះ បានធ្វើឱ្យមន្រ្តីជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនលើកឡើងថា កម្មករចំនួន ៣ នាក់នៃវិទ្យាស្ថានវ៉ូហាន់នៃវីរុស បានធ្លាក់ខ្លួនឈឺ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលយោងទៅតាមការចោទប្រកាន់នេះបន្ថែម ចំពោះភាពអាចទុកចិត្តបាននៃទ្រឹស្តី “ការលេចធ្លាយមន្ទីរពិសោធន៍” ។

លោក ចាវ បានលើកឡើងថា“ ប្រសិនបើភាគីអាមេរិក ប្រាកដថាអ្វីដែលខ្លួនអះអាងនោះ សូមបង្ហាញវា” ។ តើឈ្មោះរបស់កម្មករទាំងបីនាក់នោះមានឈ្មោះអ្វីខ្លះ? តើពួកគេឆ្លងជំងឺប្រភេទអ្វី?

អ្នកនាំពាក្យរូបនេះបានបន្ដថា “ខ្ញុំសូមនិយាយរឿងនេះ៖ ភាគីសហរដ្ឋអាមេរិក មិនអាចបង្ហាញភស្ដុតាងបាននោះទេ ពីព្រោះវាជាការភូតកុហក។

លោកបានចង្អុលបង្ហាញថា យោងទៅតាមវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិកការស្រាវជ្រាវបានបង្ហាញថា ភស្តុតាងនៃការឆ្លងមេរោគនៅក្នុងរដ្ឋចំនួន ៥ របស់សហរដ្ឋអាមេរិកបានលេចចេញជាថ្មី នៅខែធ្នូ ឆ្នាំ ២០១៩ ។ នៅរដ្ឋផ្លរីដាមនុស្ស ១៧១ នាក់ ដែលមិនមានប្រវត្តិធ្វើដំណើរទៅប្រទេសចិន មានរោគសញ្ញានៃការឆ្លងមេរោគមុនគេ ដែលជាករណីដំបូង ដែលបានរាយការណ៍។

អភិបាលក្រុងលោក Belleville រដ្ឋ New Jersey បានឆ្លងជំងឺនេះកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ជាងពីរខែមុនករណី ដែលត្រូវបានបញ្ជាក់ជាលើកដំបូងនៅសហរដ្ឋអាមេរិក។ ការផ្ទុះឡើងនៃវីរុស EVALI ដែលបានឆ្លងកាត់រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក នៅខែកក្កដា ឆ្នាំ ២០១៩ បណ្តាលឲ្យមានរោគសញ្ញាស្ទះសួតប្រហាក់ប្រហែលនឹងជំងឺកូវីដ-១៩ ដែរ៕

ដោយ ឈូក បូរ៉ា

To Top