Covid-19

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ដឹកនាំក្រុមការងារ​ ចុះតេស្តរកមេរោគកូវីដ ១៩ ជូនកម្លាំងនគរបាលការពារ តាមព្រំដែន

ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនៃការិយាល័យ នគរបាលសុខាភិបាលចុះទៅ តាមបញ្ជាការដ្ឋានវរះនគរបាលការពារ ព្រំដែនគោក ចំនួន02គឺវរះ891និង911 នៅបន្ទាត់ព្រំដែនកម្ពុជាថៃ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ លើកម្លាំងកម្លាំងចំនួន280នាក់ នៅព្រឹកថ្ងៃទី22 ខែកក្កដាឆ្នាំ2021។

លទ្ធផលតែស្តយកសំណាកនេះ បានរកឃើញមន្ត្រីនគរបាលមកពីវរះ891ក្នុងចំណោមកម្លាំង164នាក់ មានវិជ្ជមានជម្ងឺកូវីត08នាក់ និងវរះ911 ក្នុងចំណោម116នាក់ មានវិជ្ជមានចំនួន01នាក់ សរុបទាំង09នាក់ បច្ចប្បុន្នពួកគេត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាល។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានជម្រុញឲ្យកម្លាំងនគរបាលតាមព្រំដែន ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព និងបន្តអនុវត្តតាមគោលការរបស់ ក្រសួងសុខាភិបាលឲ្យបានល្អ គឺកុំភ្លេច ៣កុំ ៣ការពារ។ ចំពោះអ្នកប៉ះពាល់ផ្ទាល់ឬប្រយោល ជាមួយជាមួយកម្លាំងមានវិជ្ជាកូវីដ សូមប្រញ៉ាប់ មកធ្វើតេស្តរកមេរោគ និងត្រូវនៅដាច់ដោយឡែកពីគេសិន ជៀសវាងមានការឆ្លងកាត់តែខ្លាំងជាងមុន៕

ដោយ ប៊ុន សំណាង

To Top