បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានរាយការណ៍ថា មានករណីឆ្លងថ្មីវីរុស Covid-១៩ ចំនួន ១៤.៥៧៥ ករណី និងមានអ្នកស្លាប់ចំនួន ១១៤ នាក់បន្ថែមទៀត។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ១៤.៥៧៥ ករណីនោះ គឺ មាន ១៣.៥០៣ នាក់ បានរកឃើញក្នុងចំណោមប្រជាជនទូទៅ និង ១ ០៧២ នាក់ រកឃើញក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ។
សូមជម្រាបផងដែរថា ក្នុងរយៈពេល ២៤ ម៉ោងមកនេះ ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន ៧ ៧៧៥ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាបានជាសះស្បើយ ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។
នៅក្នុងប្រទេសថៃ គ្រាន់តែក្នុងរលកឆ្លងទី៣ គឺបានបណ្តាលឱ្យអ្នកជំងឺកូវីដ១៩រហូតដល់ ៣ ៧១៧ នាក់បានស្លាប់ ដូច្នេះថៃមានអ្នកស្លាប់សរុបដោយសារវីរុសនេះចំនួន ៣.៨១១ នាក់ចាប់ពីវីរុសចាប់ផ្តើផមរាតត្បាតកាលពីដើមឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា