ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី និងតាហ្ស៊ីហ្គីស្ថាន ពិភាក្សាគ្នា ពីការឆ្លើយតប ចំពោះហានិភ័យ នៃជម្លោះនៅ អាហ្វហ្គានីស្ថាន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិតាហ្ស៊ីហ្គីស្ថាន លោក Sherali Mirzo នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានលើកឡើងពីវិធីកររួមគ្នាដើម្បីទប់ទល់ការគម្រាមកំហែង ពីពួកតាលីបង់ នៅក្នុងតំបន់ព្រំដែនតាហ្ស៊ីហ្គីស្ថាននិងអាហ្វហ្គានីស្ថាន។ 

ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ បានប្តេជ្ញាជួយដល់សម្ពន្ធមិត្តរបស់ខ្លួន គឺប្រទេសតាហ្ស៊ីគីស្ថាន ដើម្បីកសាងប៉ុស្តិ៍ការពារថ្មីនៅតាមព្រំដែន ស្របពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងខណៈកងទ័ពដឹកនាំដោយសហរដ្ឋអាមេរិកដកចេញ ក្រោយកិច្ចអន្តរាគមន៍រយៈពេល២០ឆ្នាំ។ 

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តីក្រសួងការពារជាតិ ក្រោយកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទមួយថា “ព្រឹត្តិការណ៍ បានរំឭកដល់សេណារីយ៉ូស្ថិតនៅក្នុងតំបន់ព្រំដែនតាហ្ស៊ីហ្គីស្ថាននិងអាហ្វហ្គានីស្ថាន និងវិធានការរួមគ្នា ដើម្បីបំបាត់ការគម្រាមកំហែងពាក់ព័ន្ធនឹងសេណារីយ៉ូកំពុងកើនឡើង នៅក្នុងសាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន”។ 

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានដំណើរការមូលដ្ឋានទ័ពជើងទឹកមួយកន្លែង នៅក្នុងប្រទេសតាហ្ស៊ីហ្គីស្ថាន ជាអតីតសាធារណរដ្ឋសូវៀតមួយ ដែលអាជ្ញាធរក្នុងប្រទេសនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះការធ្លាក់ចុះយ៉ាងលឿននៃសេណារីយ៉ូសុវត្ថិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top