ព័ត៌មានជាតិ

ប្រធានាធិបតី រុស្ស៊ី ផ្ដល់គ្រឿងឥសិរ្សយសថ្នាក់ មិត្តភាពជូន សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី បានផ្ដលគ្រឿងឥសិរ្សយសថ្នាក់មិត្តភាព ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការពង្រឹងមិត្តភាពរវាង រុស្ស៊ី-កម្ពុជា។

យោងតាមគេហទំព័រហ្វេស របស់ ស្ថានទូតរុស្ស៊ី ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា “នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥសិរ្សយយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែក ដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាព រវាងប្រជាជនរុស្ស៊ី និងកម្ពុជា”៕

To Top