សិង្ហបុរី៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការពារជាតិសឹង្ហបូរីលោក Ng Eng Hen បានឯកភាពគ្នា ស្តីពីតម្រូវការនៃបទបញ្ជាផ្អែកលើច្បាប់ សម្រាប់សន្តិសុខក្នុងតំបន់ និងធ្វើការដើម្បីពង្រីកភាពជាដៃគូការពារជាតិរបស់ប្រទេសទាំងពីរ។
លោក Austin ដែលបានមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃចន្ទ គឺជាសមាជិកសំខាន់ទីមួយនៃគណៈរដ្ឋមន្រ្តីរបស់ប្រធានាធិបតីលោក ចូ បៃដិន ដែលបានធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ហើយគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន បន្ទាប់ពីរយៈពេល ៣ ថ្ងៃនៅក្នុងរដ្ឋនេះ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេ នៅប្រទេសសិង្ហបុរីលោក Austin និងលោក Ng Eng Hen បានឯកភាពលើសារៈសំខាន់នៃការរក្សាបទបញ្ជាផ្អែកលើវិធានច្បាប់ និងបានប្តេជ្ញាបន្តការពិភាក្សាលើគំនិតផ្តួចផ្តើម ស្តីពីកម្លាំងសហរដ្ឋអាមេរិក។
ប្រទេសសិង្ហបុរី ផ្តល់ការគាំទ្រខាងដឹកនាំសាស្ត្រដល់យន្ដហោះ និងនាវាយោធាសហរដ្ឋអាមេរិកនិងអនុញ្ញាតឱ្យមានការដាក់ពង្រាយវេនជាទៀងទាត់នូវនាវាប្រយុទ្ធរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងយន្តហោះ P-8 ។
សេចក្តីថ្លែងការណ៍នោះបានពណ៌នា អំពីវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ថា មានសារៈសំខាន់ សម្រាប់សន្តិភាព ភាពរុងរឿង និងស្ថេរភាពរបស់ខ្លួន។
នៅក្នុងនោះដែរលោក Austin ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីលោក លី សៀនឡុង ផងដែរកាលពីថ្ងៃអង្គារ ហើយលោកលី បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅពេលក្រោយមកថា“ យើងកំពុងស្វែងរកវិធីថ្មីៗ ដើម្បីធ្វើការជាមួយគ្នា និងពង្រឹងទំនាក់ទំនងនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត”៕
ដោយ ឈូក បូរ៉ា