ភ្នំពេញ ៖ បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា រយៈកាល៣០ឆ្នាំហើយ បើគ្រាន់តែរាប់ត្រឹមឆ្នាំ១៩៧៩មកបច្ចុប្បន្នដែលអាហ្វហ្គានីស្ថាន ត្រូវបានហែកហួរដោយសង្គ្រាមមិនងាយចប់ ។
លោកបន្តលើកឡើងពីសង្រ្គាម នៅអាហ្វហ្គានីស្ថានថា ចាប់ពីឆ្នាំ១៩៧៩-១៩៨៩ សង្គ្រាមផ្ទៃក្នុង រវាងរដ្ឋាភិបាល (គាំទ្រដោយសហភាព សាធារណរដ្ឋសង្គម និយមសូវៀត (សសសស) ប៉ាគីស្ថាន) ជាមួយ ក្រុមមូចាហៃឌីន (គាំទ្រដោយឥណ្ឌា និង សហរដ្ឋអាមេរិក(សរអ)) ។ ពីឆ្នាំ១៩៨៩-១៩៩៦ សង្គ្រាមផ្ទៃក្នុង រវាងរដ្ឋាភិបាលមូចាហៃឌីន (គាំទ្រដោយឥណ្ឌា សរអ) និងតាលីបង់ (គាំទ្រដោយប៉ាគីស្ថាន) ។ ពីឆ្នាំ១៩៩៦-២០០១ រដ្ឋាភិបាលតាលីបង់ (គាំទ្រដោយប៉ាគីស្ថាន) ស្ថិតក្រោមការដាក់ទណ្ឌកម្ម និងមិនទទួលស្គាល់ពី ឥណ្ឌា សរអ …..។ ពីឆ្នាំ២០០១-២០២១ សង្គ្រាមផ្ទៃក្នុង រវាងរដ្ឋាភិបាល (គាំទ្រដោយ សរអ និងណាតូ) និងតាលីបង់ (គាំទ្រដោយប៉ាគីស្ថាន) ។
លោកថា បច្ចុបន្ននៅពេលដកទ័ពសហរដ្ឋអាមេរិក និងណាតូ ស្រាប់តែរុស្សីឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់ចំណតយន្តហោះចំបាំងនៅទួមេគីស្ថាន អ៊ុយបេគីស្ថាន តាហ្គីស្ថាន , តួគី ចង់ដើរតួជំនួស សហរដ្ឋអាមេរិក , ចិនចង់ដើរតួរកសន្តិភាព , ឥណ្ឌាព្រួយបារម្ភ , ប៉ាគីស្ថានផ្តល់ជំនួយ…។ល។
លោកបង្ហាញអារម្មណ៍ថា គួរអនិច្ចារ្យអាហ្វហ្គានីស្ថានណាស់។ ៣០ឆ្នាំហើយ ល្ខោននៅតែកំពុងលេងបន្តនៅឡើយ និងមិនទាន់ឃើញពន្លឺសន្តិភាព ដូច្នេះ បើសិនជាចង់បានសន្តិភាពវិញ ត្រូវតែរកវរជនខ្លាំងម្នាក់(StrongMan)មកគ្រប់គ្រង ៕