ព័ត៌មានជាតិ

មុននឹងយកកូនៗ ទៅចាក់វ៉ាក់សាំងកូវីដ១៩ អាណាព្យាបាលត្រូវ រៀបចំឯកសារទាំងនេះ កុំឲ្យខាតជើង

ភ្នំពេញ៖ យោងតាម សេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំង ការពារជំងឺកូវី១៩ ជូនកុមារ និងយុវវ័យដែលមាន អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះកុមារ និងយុវវ័យ មានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវយកមកជាមួយនូវឯកសារដូចខាងក្រោម៖

  • កុមារអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៥ឆ្នាំ ត្រូវយកកសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន
  • យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយក សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ។

ជាពិសេសទៀតនោះ ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាត ឲ្យចាក់វ៉ាក់សាំងបង្ការ កូវីដ១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់ មាតាបិតា និងអាណាព្យាបាល ។ ជាងនេះទៅទៀត ប្រសិនបើករណីមាតាបិតា ឬអាណាព្យាបាលនៅឆ្ងាយ អាចធ្វើលិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញ មកបុត្រធីតាឬសាច់ញាតិ ដើម្បីផ្តល់ឲ្យគ្រូពេទ្យ នៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់៕

To Top