ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាមសង្ឃឹមថា នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ បន្ថែមទៀត ពីសហរដ្ឋអាមេរិក

បរទេស៖ ប្រទេសវៀតណាមសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តផ្តល់ជំនួយអាទិភាព ដល់វៀតណាម ដើម្បីទទួលបានការផ្គត់ផ្គង់ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ និងបង្កើតលក្ខខណ្ឌ អំណោយផល សម្រាប់ដៃគូ ក្នុងការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងប្រឆាំង មេរោគមកប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីវៀតណាមលោក Ph Minhm Minh Chính បានថ្លែងបែបនេះ នៅក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍។

លោកបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈដល់ប្រទេសវៀតណាម។

នាយករដ្ឋមន្ត្រីបាននិយាយថា វៀតណាមចង់លើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ដោយឈរលើផលប្រយោជន៍រួម និងដើម្បីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

នាយករដ្ឋមន្ត្រីវៀតណាមរំពឹងថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យផ្សេងៗរួមទាំងពាណិជ្ជកម្មនិងការវិនិយោគការផ្លាស់ប្តូរអាកាសធាតុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំនិងហេដ្ឋារចនាសម្ព័ន្ធ៕

To Top