ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីជឿជាក់ថា នឹងអាចចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួន ៥លានដូសក្នុងមួយថ្ងៃ

បរទេស៖យោងតាម ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ របស់សិង្ហបុរីលោក Luhut Pandjaitan នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា រដ្ឋាភិបាល បានដាក់ផែនការ ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ឲ្យបាន២,៥លានដូស ក្នុងមួយថ្ងៃ រហូតដល់ខែកញ្ញា និងអាចបន្តធ្វើបានដល់ទៅ៥លានដូស ក្នុងមួយថ្ងៃបន្ថែមទៀត។

នៅក្នុងបទសំភាស ជាពិសេសមួយជាមួយនឹង CNA លោករដ្ឋមន្ត្រីទទួលបន្ទូក កិច្ចការងារ វិនិយោគរបស់ ឥណ្ឌូនេស៊ី រូបនេះ បានអះអាងទៀតថាទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ
ដំណើរការចាក់វ៉ាក់សាំង របស់ឥណ្ឌូនេស៊ី គឺបានប្រព្រឹត្ត ទៅយ៉ាងរលូន។

លោកបន្តថា៖ ក្នុងរយៈពេល១ឬ២សប្តាហ៍ខាងមុខនេះស្ថានភាព នឹងកាន់តែល្អប្រសើរ។ សម្រាប់ខែនេះឥណ្ឌូនេស៊ី អាចធ្វើបាន១លានដូស ក្នុងមួយថ្ងៃ ប៉ុន្តែចាប់ពីខែក្រោយទៅ យើងនឹងធ្វើឲ្យ
បានពី ១,៥ ទៅ២លានដូស ក្នុងមួយថ្ងៃ។

លោក Pandjaitan ដែលជាមន្ត្រីជាន់ខ្ពស់ ទទួលបន្ទូកផងដែរ ទៅលើកិច្ចការងារគ្រប់គ្រង បញ្ហារាតត្បាត ដោយសារកូវីដ ក៏បានលើកឡើងដែរថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo
ធ្លាប់បានរំលឹកដដែលថា លោកចង់ឲ្យឥណ្ឌូនេស៊ី អាចធ្វើបានរហូតទៅដល់៥លានដូស ក្នុងមួយថ្ងៃ ហើយលោកជឿជាក់ថា រដ្ឋាភិបាលនឹងអាចធ្វើបាន ជោគជ័យ៕

ប្រែសម្រួល៖ស៊ុនលី

To Top