ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិក ១៤រូប ចុះហត្ថលេខាលើច្បាប់ ចង់បញ្ចប់សង្គ្រាមកូរ៉េ ជាផ្លូវការ

វ៉ាស៊ីនតោន៖ សកម្មជនម្នាក់បានឲ្យដឹងថា សមាជិកសភាអាមេរិក ១៤រូប បានចុះហត្ថលេខាលើច្បាប់មួយ ដែលចង់បញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ និងបង្កើតការិយាល័យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

យោងតាមគណៈកម្មាធិការសកម្មភាពសាធារណៈអាមេរិកាំងកូរ៉េ ហៅកាត់ថា (KAPAC) បានឱ្យដឹងថា តំណាងរាស្រ្ត Dwight Evans (D-PA) បានចុះហត្ថលេខាលើច្បាប់“ សន្តិភាពនៅលើឧបទ្វីបកូរ៉េ” នៅសប្តាហ៍នេះ ដោយក្លាយជាសមាជិកសភាអាមេរិកទី ១៤ ដែលធ្វើដូច្នេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ច្បាប់ ដែលស្នើឡើងដោយតំណាងរាស្ត្រ Brad Sherman (D-CA) ត្រូវបានដាក់ជូនសភាតំណាងរាស្រ្ត នៅថ្ងៃទី២០ ខែឧសភា។

លោកអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាក់ស្តែង ដែលលោកស្រី បានធ្វើបន្ទាប់ពីដាក់ស្នើច្បាប់នេះកាលពីថ្ងៃទី២០ ខែឧសភា ថា “យើងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះ នឹងអនុម័តគណៈកម្មាធិការសភាកិច្ចការបរទេសនៅអំឡុងរដូវស្លឹកឈើជ្រុះនេះ និងឆ្លងសម័យប្រជុំពេញអង្គនៅដើមឆ្នាំក្រោយ ដូច្នេះយើងអាចធ្វើបាន”។

សេចក្តីស្នើច្បាប់នេះ ទាមទារឱ្យមានការខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីប្រកាសបញ្ចប់សង្គ្រាមជាផ្លូវការនៅឆ្នាំ១៩៥០-៥៣ ដែលបានបញ្ចប់ដោយសង្រ្គាម ដែលប្រទេសកូរ៉េ បានបែកបាក់គ្នាជាពីរក្នុងសង្គ្រាមរហូតមកដល់បច្ចុប្បន្ន។

អាមេរិក គួរតែបន្តដំណើរការការទូតប្រកបដោយនិរន្តរភាព និងគួរឱ្យជឿជាក់ដើម្បីសម្រេចបាននូវការបញ្ចប់សង្គ្រាមកូរ៉េ ហើយរាល់កិច្ចខិតខំប្រឹងប្រែង គួរតែត្រូវបានធ្វើឡើង ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយកូរ៉េខាងជើង។

ច្បាប់នេះ ក៏ស្វែងរកការលើកទឹកចិត្តដល់រដ្ឋាភិបាលអាមេរិក ឱ្យចូលរួមជាមួយកូរ៉េខាងជើងនិងបង្កើតបណ្តាញទំនាក់ទំនងអចិន្រ្តៃយ៍ជាមួយកូរ៉េខាងជើងផងដែរ៕ដោយ ឈូក បូរ៉ា

To Top