ព័ត៌មានជាតិ

ឡាន៨៨គ្រឿង-ម៉ូតូ២១៦គ្រឿង ត្រូវបានឃាត់ ដោយល្មើសបម្រាមគោចរ នាយប់ថ្ងៃ១ សីហា (Video)

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់រថយន្ត ៨៨គ្រឿង និងម៉ូតូ២១៦គ្រឿង ដោយសារបានល្មើសនឹងបម្រាបគោចរ កាលពីយប់ថ្ងៃទី ១ សីហា ឆ្នាំ២០២១។ នេះបើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។

ក្នុងនោះ អ្នកដែលល្មើសបម្រាមគោចរ នឹងត្រូវផាកពិន័យ២០ម៉ឺនរៀលក្នុងម៉ូតូ១គ្រឿង ។ ចំណែក រថយន្ត ១ លានរៀល ដោយគ្មានការលើកលែងឡើយ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ ភ្លឺ រយៈពេល១៤ថ្ងៃ ហើយដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ទើបផុតកំណត់៕

To Top