ព័ត៌មានជាតិ

មន្ត្រី នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័ក បានទទួលអំណោយ រដ្ឋបាលខេត្ត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្តនាំអំណោយរដ្ឋបាលខេត្ត ផ្ដល់ជូនមន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័ក។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តកំពង់ចាម មានមន្ទីរចំនួន៤ ដែលមន្ត្រីនៃអង្គភាពនោះ ជាប់ពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងអង្គភាពតែម្ដង ។ មន្ទីរទាំង៤ នោះមាន មន្ទីរពាណិជ្ជកម្ម, មន្ទីរទេសចរណ៍, មន្ទីរផែនការ, និងមន្ទីរព័ត៌មាន ។

មន្ត្រីដដែលបានបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ក៏បាននាំអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនអង្គភាព មន្ទីរនីមួយៗ ដើម្បីឲ្យមន្ត្រី ដែលជាប់ធ្វើចត្តាឡីស័ក ដោះស្រាយបញ្ហាហូបចុក និងសម្ភារៈសម្រាប់ប្រើប្រាស់ ការពារការឆ្លង រាលដាលជំងឺកូវីដ១៩ ផងដែរ ក្នុងនោះមានដូចជា មន្ត្រីម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម និងមី ១កេស ក្នុងនោះដែរ ក៏មានការឧបត្ថម្ភ ទឹកបរិសុទ្ធ ១០កេស, ជែល ១កេស និងម៉ាសចំនួន ១០០០ម៉ាស ផងដែរ សម្រាប់ប្រើប្រាស់រួមក្នុងអង្គភាព ។

To Top