ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ ពិភាក្សាគ្នា ស្តីពីការថ្កោលទោស ពួកតាលីបង់

បរទេស ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កំពុងតែពិភាក្សាគ្នា ពីសេចក្តីថ្លែងការណ៍ព្រាង ដែលនឹងថ្កោលទោសការ វាយប្រហារពួកតាលីបង់ ទៅលើទីក្រុងនានាបង្កឲ្យមានការ រងគ្រោះស៊ីវិលខ្ពស់ និងគម្រាមដាក់ទណ្ឌកម្ម សម្រាប់រំលោភបំពានិងទង្វើ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពរបស់អាហ្វហ្គានីស្ថាន ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែង ការណ៍ផ្លូវការ ដែលព្រាងដោយប្រទេស អេស្តូនីនិងន័រវេស ចាំបាច់ត្រូវតែព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទ ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។

សេចក្តីថ្លែងការណ៍នោះ ក៏បញ្ជាក់យ៉ាងច្បាស់ផងដែរថា ពួកឥស្លាមនៃប្រទេសអាហ្វហ្គានីស្ថាន មិនត្រូវបានទទួលស្គាល់នៅអង្គការសហប្រជាជាតិទេ ហើយព្រមទាំង ប្រកាសថា ក្រុមនេះមិនទទួលបានការគាំទ្រ ចំពោះការបង្កើតរដ្ឋាភិបាលណាមួយ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ដែលធ្វើឡើង តាមរយៈកងកម្លាំងយោធា ឬក៏ការស្តារឡើងវិញនៃអេមីរ៉ាតឥស្លាម អាហ្វហ្គានីស្ថាននោះឡើយ ។

គួរបញ្ជាក់ថា ប្រេសិតពិសេសអង្គការ សហប្រជាជាតិ លោក Deborah Lyons កាលពីសប្ដាហ៍មុន បានចោទសួរពីការប្តេជ្ញា របស់ពួកតាលីបង់ ចំពោះដំណោះស្រាយនយោបាយ និងបានប្រាប់ក្រុមប្រឹក្សា សន្តិសុខថា សង្គ្រាមបានចូលដល់ដំណាក់ កាលស្លាប់រស់និង បំផ្លិចបំផ្លាញ់ខ្លាំងឡើង ៕ ប្រែសម្រួល៖ប៉ាង កុង

To Top