ភ្នំពេញ : ករណីគ្រឿងញៀន ដ៏ធំមួយទៀតហើយ ដែលបានកើតឡើង នៅខេត្តជាប់ព្រំដែនខ្មែរ ថៃ ដោយកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ និងតាមដានជនសង្ស័យពីរនាក់ ប្ដីប្រពន្ធឈានដល់ការឃាត់ខ្លួន រួមទាំងថ្នាំញៀនមេតំហ្វេតាមីន(WY) ជាងមួយពាន់គ្រាប់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង ២១និង១៥នាទីយប់ ស្ថិតនៅចំណុចភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ សេង ទូច ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិតាមិម ឃុំតាមិម ស្រុកស្ទឹងសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ស៊ីវ នុស្សា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន(WY)ចំនួន ១២០៦គ្រាប់ ទូរស័ព្ទដៃចំនួន ៣គ្រឿង ម៉ូតូ ១គ្រឿងឧបករណ៍ប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញ រៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕