ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងធ្វេីការជាមួយ UNSC ស្ដីពីការស្នេីសុំដកទណ្ឌកម្ម លេីកូរ៉េខាងជេីង

សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងថា​ ប្រទេសកូរ៉េខាងត្បូង កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ សមាជិកក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ (UNSC) ជុំវិញសេចក្តីព្រាងដំណោះស្រាយ ដែលបានស្នើឡើងដោយប្រទេសចិន និងរុស្ស៊ី ដើម្បីបន្ធូរបន្ថយទណ្ឌកម្មប្រឆាំង នឹងប្រទេសកូរ៉េខាងជើង។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បា ឲ្យដឹងថា ការកត់សម្គាល់ របស់ក្រសួងបានកត់សម្គាល់ ពីភាពខុសគ្នាបន្តិចបន្តួចពីការលើកឡើងរបស់ក្រសួងការ បរទេសសហរដ្ឋអាមេរិក ដែលបដិសេធសំណើរនេះថា មិនមានលក្ខខណ្ឌគ្រប់គ្រាន់។

បានរាយការណ៍កាល ពីថ្ងៃចន្ទកន្លងទៅនេះបានឲ្យដឹងថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានស្នើដំណោះស្រាយ ដើម្បីស្វែងរកការបន្ធូរបន្ថយទណ្ឌកម្ម មួយផ្នែករួមមានការដកទណ្ឌកម្មលើការនាំចេញរូបសំណាក គ្រឿងសមុទ្រ និងវាយនភណ្ឌរបស់កូរ៉េខាងជើង៕ ដោយ ឈូក បូរ៉ា

To Top