ព័ត៌មានអន្តរជាតិ

អាមេរិក​ ដាក់ទណ្ឌកម្ម លើមន្ត្រីគូយបា៣រូប ជុំវិញ ការបង្ក្រាប លើការតវ៉ា

បរទេស ៖ ក្រសួងរតនាគារអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ខ្លួនទើបបានដាក់ទណ្ឌកម្ម លើមន្ត្រីគុយបា៣រូប ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធ ក្នុងការបង្ក្រាបការតវ៉ា នៅក្នុងប្រទេស ដែលបានចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារអាមេរិក បាននិយាយថា ខ្លួននបានធ្វើចំណាត់ការនេះ ក្រោមកម្មវិធីច្បាប់ Global Magnitsky Act បង្កកទ្រព្យសម្បត្តិ របស់អ្នកទាំងឡាយណា ដែលមន្ត្រីអាមេរិកជឿថា មានជាប់ពាក់ព័ន្ធក្នុងការរំលោភបំពានសិទ្ធិមនុស្ស និងបានរារាំងជនជាតិអាមេរិក មិនឲ្យធ្វើជំនួញជាមួយពួកគេ ។

យោងតាមសេចក្តីរាយការណ៍មួ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃតី២០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ទណ្ឌកម្មថ្មីនេះ គឺជាទណ្ឌកម្មលើកទី៤ ដែលទីក្រុង វ៉ាស៊ីនតោន បានដាក់ទៅលើមន្ត្រី និងអង្គភាព របស់ប្រទេសគុយបា ចាប់តំាងពីមានការតវ៉ា បានចាប់ផ្តើមកើតមានឡើង ។

គួរបញ្ជាក់ថា អ្នកដែលទើប ទទួលរងទណ្ឌកម្មថ្មីនេះ រួមមានទាំងមេបញ្ជាការកងទ័ពកណ្ដាល អនុប្រធាន នៃកងកម្លាំង ប្រដាប់អាវុធបដិវត្តន៍ នៃអគ្គសេនាធិការ ដែលក្រសួងរតនាគារ អាមេរិកនិយាយថា បានជាប់ពាក់ព័ន្ធនឹងអង្គភាព ដែលបញ្ជូនទៅបង្ក្រាប លើការតវ៉ាដែលធ្វើឡើងដោយសន្តិវិធី ៕ ប្រែសម្រួល៖ប៉ាង កុង

To Top