ព័ត៌មានជាតិ

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ផ្ដល់ផ្ទះមួយខ្នង ដល់ដូនជីពិការជេីងទាំង២ម្នាក់ រស់នៅក្នុងវត្តកោះជុំ

ស្វាយរៀង ៖ដោយក្តីអាអាណិតអាសូរ ពីសំណាក់លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងភរិយា បានផ្ដល់ផ្ទះមួយខ្នងមានតម្លៃ ៤០០០ដុល្លារ ដល់ដូនជីពិការជេីងទាំង២ម្នាក់រស់នៅក្នុងវត្តកោះជុំ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងថា នៅព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ លោក និងភរិយា បានប្រគល់ផ្ទះ១ខ្នង រួម ទាំង សម្ភារៈ ប្រើប្រាស់ ក្នុង ផ្ទះ និង គ្រឿង ឧបភោគ បរិភោគ មួយចំនួន ជូន ដល់ដូនជីពិការទាំង២ ឈ្មោះ ថោង ធានី អាយុ៥៥ឆ្នាំ ដែលសព្វថ្ងៃរស់នៅក្នុងនៅវត្តកោះជុំ។

លោកបណ្ឌិតបានបន្តថា ដូនជី មិន ត្រឹម តែ ពិបាក ជេីង ទាំង ២ ទេ គាត់ ថែម ទាំង មាន ជំងឺ រ៉ាំរ៉ៃ និង ជំងឺ ខ្វះ ឈាម ក្រហម ទៀតផង ។ ហើយលោកក៏បាន បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ ខេត្ត ចំនួន ៣លើក រួច មក ហើយ ។ ក្នុង មួយ ឆ្នាំ គាត់ ត្រូវ បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ ម្តង ហើយ ម្តង ៗ ត្រូវ បញ្ចូល ឈាម ពី ២ទៅ ៣កំប្លោក ។

ជាមួយគ្នានេះលោក យាយ ថោង ធានី មាន ក្តី រំភើប រីករាយ ក្រៃលែង ដែល បាន លោកបណ្ឌិត កែរ រដ្ឋា និង ភរិយា បាន ផ្ដល់ នូវ ផ្ទះ ថ្មី មួយ ខ្នង នេះ ។ លោក យាយ មាន ប្រសាសន៍ ថា ដោយ សារ លោក បណ្ឌិត កែរ រដ្ឋា យកគាត់ ទៅ ព្យាបាល បច្ចុប្បន្ននេះ គាត់ ជា ហេីយ គាត់ ស្រស់ បស់ និង មាន កំលាំង ជាង មុន ច្រើន ។ លោក យាយ បាន ថ្លែង អំណរគុណ និង ជូនពរ ដល់ លោក បណ្ឌិត និង ភរិយា ព្រម ទាំង បុត្រា បុត្រី ជួប ប្រទះ តែ ពុទ្ធ ពរ ទាំង ៥ប្រការ៕

To Top