ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស៊ុយអែត នឹងចាកចេញពីតំណែង នៅក្នុងខែវិច្ឆិកានេះ

បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសស៊ុយអែតលោក Stefan Lofven បានប្រកាសកាលពី ថ្ងៃអាទិត្យម្សិលមិញថា លោកនឹងសម្រេចចិត្ត ចាកចេញពីតំណែងហើយ នាខែវិច្ឆិកាខាងមុខ ទាំងមេដឹកនាំបក្សផង និងនាយករដ្ឋមន្ត្រីផង។

ការប្រកាសដែលបានបង្ក ការភ្ញាក់ផ្អើលនេះបានធ្វើឡើង ដោយមេដឹកនាំរបស់ គណបក្សសង្គមប្រជាធិបតេយ្យរូបនេះ ដោយផ្ទាល់និងនៅក្នុងអំឡុងពេល នៃពីធីថ្លែងសន្ទរកថា ប្រចាំឆ្នាំរបស់បក្ស សម្រាប់រដូវក្តៅនេះ។

លោកបន្តបែបនេះថា ខ្ញុំបានដឹកនាំបក្សអស់រយៈពេលជាង ១០ឆ្នាំមកហើយ និងជានាយករដ្ឋមន្ត្រីបាន ៧ឆ្នាំផងដែរ ប៉ុន្តែវាគួរតែដល់ពេលចុងក្រោយហើយ ហើយខ្ញុំនឹងរៀបចំកិច្ចការងារ ប្រគល់តួនាទីនេះ ទៅឲ្យអ្នកកាន់តំណែង ក្រោយឲ្យបានល្អបំផុត។

គួរឲ្យដឹងដែរថាលោក Lofven ទើបតែបានប្រកាសក្លាយខ្លួន ជានាយករដ្ឋមន្ត្រីរបស់ប្រទសស៊ុយអែត សាជាថ្មីកាលពីខែកក្កដា ក្នុងអាណិតទី៣ជាប់គ្នារបស់លោក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top