បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានចេញផ្សាយថា ប្រធានាធិបតីរបស់ប្រទេសរុស្សីលោក Vladimir Putin បានធ្វើការបង្ហាញជំហរបស់ ប្រទេសរុស្សីក្នុងការប្រឆាំង យ៉ាងខ្លាំងក្លាទៅលើសកម្មភាព ទាំងឡាយណាដែលចាប់យក ឧបាយកលបែបនយោបាយ លើបញ្ហាប្រភពដើមនៃកូវីដ មកធ្វើជាប្រយោជន៍ផ្ទាល់ស្ខលួន។
នៅក្នុងកិច្ចសន្ទនាគ្នា មួយជាមួយនឹងសមភាគីចិន លោកប្រធានាធិបតី Xi Jinping លោក Putin បាននិយាយថា ប្រទេសរបស់លោកនឹងសង្ឃឹមថា នឹងធ្វើការកាន់តែជិតស្និទ្ធ ជាមួយនឹងប្រទេសចិន ដើម្បីអាចបន្តកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅទៅលើវិស័យផ្សេងៗ និងពង្រឹងកិច្ចការងាររួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ។
គួរឲ្យដឹងដែរថា នៅថ្ងៃជាមួយគ្នានេះ ក្រសួងការបរទេសចិន ក៏បានធ្វើការអំពាវនាវ សាជាថ្មីដើម្បីសុំឲ្យអាមេរិក ក្នុងការបញ្ចប់ធ្វើនយោបាយ ដោយប្រើប្រាស់ឧបាយកល ចាប់យកបញ្ហានៃប្រភពដើមកូវីដ ហើយអាមេរិកគួរតែនាំ WHO ទៅ
ស៊ើបអង្កេតជាមួយនឹង មន្ទីរពិសោធរបស់ខ្លួន Fort Detrick និងសកលវិទ្យាល័យ Carolina ជាមុនសិនទៅ ៕
ប្រែសម្រួល៖ ស៊ុន លី