ព័ត៌មានអន្តរជាតិ

ជាង១៤.០០០គ្រួសារ នៅវេណេស៊ុយអេឡា បានរងផលប៉ះពាល់ដោយសារ រភ្លៀងធ្លាក់ចុះយ៉ាងគំហុក

ខារ៉ាកាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា លោក Remigio Ceballos Ichaso រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងផ្ទៃក្នុង យុត្តិធម៌ និងសន្តិភាព របស់ប្រទេសវេណេស៊ុយអេឡា បានលើកឡើងកាលពីថ្ងៃពុធថា ចំនួនជាង១៤.០០០គ្រួសារ នៅក្នុងប្រទេសវេណេស៊ុយអេឡា បានរងនូវផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ចុះមកយ៉ាងគំហុក នៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ។

មន្ត្រីបានប្រាប់ទូរទស្សន៍រដ្ឋ Venezolana de Television ថា “យើងនៅតែស្ថិតក្នុងគ្រាសង្គ្រោះបន្ទាន់ ខណៈដែលបានទទួលការណែនាំដោយលោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋចំនួន៥៤.៥៤៣នាក់ និងជាង១៤.០០០គ្រួសារ ដែលបានរងផលប៉ះពាល់ នៅក្នុងក្រុងចំនួន៨៧ នៃប្រទេស “ ។

រដ្ឋ Merida, Tachira, Zulia, Amazonas, Bolivar, Delta Amacuro, Monagas, Apure និង Aragua”ស្ថិតនៅក្នុងគ្រាជួយសង្គ្រោះបន្ទាន់” ទន្ទឹមនឹងនេះដែរ មិនទាន់សេចក្តីរាយការណ៍ថ្មីណាមួយដែលប្រាប់អំពីតំបន់រងផលប៉ះពាល់នៅឡើយទេ គិតត្រឹមថ្ងៃពុធ ។

លោក Ceballos បានលើកឡើងលម្អិតថា កងអន្តរាគមន៍មនុស្សធម៌ Simon Bolivar ត្រូវបានដាក់ពង្រាយដល់តំបន់ជា ច្រើនដែលបានរងផលប៉ះពាល់ “ជាមួយនឹងជំនាញពិសេសក្នុងការស្រាវជ្រាវ និងជួយសង្គ្រោះ” ។

មានសេចក្តីរាយការណ៍មកថា កាលពីថ្ងៃអង្គារ លោក Maduro បានឲ្យដឹងថា ស្លាប់តិចបំផុត១៥នាក់ នៅរដ្ឋ ដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបង្កជាគ្រោះទឹកជំនន់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top