រ៉ង់ហ្គូន៖ ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២,៦៨៨ករណី ជាមួយនឹងការស្លាប់ចំនួន ១១៨ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាលរបស់ប្រទេស។
ការចេញផ្សាយនេះបានឲ្យដឹង ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលឲ្យដឹងថា ចំនួនករណីវិជ្ជមានកូវីដ-១៩ បានកើនឡើងដល់ ៣៨៦,២០២ករណី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤,៩៦៨ នាក់ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ។
គិតត្រឹមថ្ងៃសុក្រគំរូជាង ៣,៤៨ លានគំរូ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយកូវីដ-១៩ ត្រូវបានរកឃើញដំបូងនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចុះយ៉ាងខ្លាំង ដោយករណីឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងជាបន្ដបន្ទាប់ បូកផ្សំជាមួយនឹងស្ថានភាពសន្ដិសុខក្នុងប្រទេសពីការធ្វើបាតុកម្មប្រឆាំងរបបយោធាផងដែរ៕
ដោយ ឈូក បូរ៉ា