មូស្គូ: ប្រទេសរុស្សី និងអាមេរិក គួរតែបន្តការងារទ្វេរភាគីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាការពារសន្តិសុខសកល ឲ្យបាននិងជាពិសេសបន្តថែរក្សា សន្ធិសញ្ញាកាត់បន្ថយ ការផលិតអាវុធ New Strategic Arms Redution Treat (New START)។
ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ បានសរសេរថា ការប្រកាសរបស់លោក ប្រធានាធិបតីរុស្សីរូបនេះ ក៏បានបញ្ជាក់ទៀតថា ប្រសិនបើមិនមាន New START ទេនោះពិភពលោកក៏នឹង មិនមានការប្រណាំងប្រជែង សព្វាវុធសាជាថ្មីនោះដែរ ។
លោកប្រធានាធិបតីរូបនេះ បានបន្តទៀតថា រុស្សីបានបង្ហាញបំណងរបស់ខ្លួន រួចមកហើយក្នុងការបន្តសន្ធិសញ្ញានេះ ជាមួយនឹងអាមេរិក ទាំងដែលវានឹងត្រូវផុតកំណត់ ក្នុងឆ្នាំ២០២១ខាងមុខ ប៉ុន្តែមកដល់ពេលនេះអាមេរិក នៅតែបញ្ជាក់ពីជំហមិនព្រម បន្តសន្ធិសញ្ញានេះជាមួយ គ្នាតទៅទៀតឡើយ ៕
ប្រែសម្រួល: ស៊ុន លី