ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកល្មើសវិធានការសុខាភិបាលជាង៦០០នាក់ និងពិន័យជាប្រាក់ជិត៤លានរៀល ក្នុងថ្ងៃទី៣០សីហា

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា កាអនុវត្តវិធានការច្បាប់មានចំនួន ៣៣៣ ករណីក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ៦៤៧នាក់ ,ឃាត់យានយន្ត (រថយន្ត ៧៤គ្រឿង និងម៉ូតូ ១៦៧គ្រឿង)និងពិន័យជាប្រាក់ ចំនួន ៣,៨០០,០០០រៀល។

To Top