ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ប្រជាពលរដ្ឋខ្មែរទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ២០២១ ចាប់ពីថ្ងៃទី១២ តុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅតាមសាលា ឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១៕