ព័ត៌មានអន្តរជាតិ

យុវវ័យអង់គ្លេសម្នាក់ ដែលកើត កូវីដ១៩ ប្រឹងនិយាយជំរុញ ឱ្យប្រជាជន ចាក់វ៉ាក់សាំងការពារជំងឺនេះ

បរទេស៖ ក្មេងស្រីជំទង់ម្នាក់ដែលមានជំងឺកូវីដ១៩ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ បានព្រមានថា « មេរោគនេះមិនមែនជារឿងលេងសើចនោះទេសម្រាប់យុវជន» ។ នាង Maisy Evans អាយុ ១៧ ឆ្នាំ មកពីភាគខាងត្បូងប្រទេសវែល បានប្រឹងប្រែងតស៊ូនិយាយ នៅពេលនាងបានធូរស្រាលពីមេរោគនេះ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា Maisy Evans បានដាស់តឿនអ្នកដទៃដែលមិនស្តាប់ ហើយប្រឆាំងនឹងការចាក់វ៉ាក់សាំង ព្រោះវេជ្ជបណ្ឌិតកំពូលបានព្រមានថា យុវជនត្រូវបានកំណត់គោលដៅដោយព័ត៌មានមិនពិត នៅលើបណ្តាញសង្គម។

Maisy បានសរសេរនៅលើបណ្តាញសង្គមថា « មេរោគនេះមិនមែនជារឿងលេងសើចទេសម្រាប់យុវវ័យ ។ អ្នកដែលមានសិទ្ធិត្រូវតែទទួលថ្នាំបង្ការ»។

ទោះយ៉ាងណាក៏ដោយ និស្សិតមកពី Newport បាននិយាយថា គ្រូពេទ្យបានបញ្ជាក់ថា ដុំឈាមក្នុងសួតរបស់នាងមិនទាក់ទងទៅនឹងវ៉ាក់សាំង Pfizer ដែលនាងបានទទួលនោះទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top