តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយនៅថ្ងៃសុក្រនេះថា លោកនឹងមិនឈរឈ្មោះបោះឆ្នោត ជាប្រធានគណបក្សនៅខែនេះទេ ដោយបញ្ចប់ការកាន់អំណាច របស់លោកបន្ទាប់ពីតែមួយឆ្នាំប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ អគ្គលេខាធិការគណបក្ស។
យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Toshihiro Nikai បានប្រាប់អ្នកយកព័ត៌មានថា លោក Suga បានប្រកាសពីបំណងលាលែង ពីតំណែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ របស់សមាជិកជាន់ខ្ពស់នៃ គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាច។
លោក Nikai បាននិយាយថា “ថ្ងៃនេះនៅក្នុងកិច្ចប្រជុំនាយកប្រតិបត្តិ (ប្រធានគណបក្ស) លោក Suga បាននិយាយថា គាត់ចង់ផ្តោតការខិតខំប្រឹងប្រែង របស់គាត់លើវិធានការ ប្រឆាំងនឹងមេរោគឆ្លង ហើយនឹងមិនឈរឈ្មោះ នៅក្នុងការបោះឆ្នោតថ្នាក់ដឹកនាំឡើយ” ។
លោកបានបន្ថែមថា “និយាយតាមត្រង់ទៅខ្ញុំពិតជាភ្ញាក់ផ្អើល។ វាពិតជាគួរឱ្យសោកស្តាយ។ គាត់បានប្រឹងប្រែងអស់ពីសមត្ថភាព ប៉ុន្តែបន្ទាប់ពីបាន ពិចារណាយ៉ាងល្អិតល្អន់ គាត់បានធ្វើការសម្រេចចិត្តនេះ” ។
ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងជាមួយនឹង ការវាយតម្លៃនៃការយល់ព្រមរបស់ Suga ក្នុងកម្រិតទាបគ្រប់ពេលជុំវិញ ការដោះស្រាយរបស់រដ្ឋាភិបាល ចំពោះការឆ្លើយតបទៅនឹងជំងឺរាតត្បាត ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
