ព័ត៌មានអន្តរជាតិ

ស៊ីរី៖ អ៊ីស្រាអែល ធ្វើការវាយប្រហារ តាមអាកាសផ្តោតគោលដៅ លើតំបន់នៅជិត ទីក្រុងដាម៉ាស

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសស៊ីរី បានរាយការណ៍ថា អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស ទៅលើគោលដៅ នៅជិតទីក្រុងដាម៉ាស នៅថ្ងៃសុក្រនេះ ប៉ុន្តែមិនបង្កឲ្យមាន អ្នករងគ្រោះនោះទេ ហើយនេះគឺជាការវាយប្រហារ បែបនេះទីពីរ ក្នុងពេលត្រឹមតែពីរសប្ដាហ៍។

ប៉ុន្តែយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន GULF NEWS នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា យោធារបស់ប្រទេសអ៊ីស្រាអែល បានបដិសេធមិនផ្តល់សេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីសេចក្តីរាយការណ៍នេះទេ។

ប្រភពពីយោធាស៊ីរីមួយ ដែលត្រូវបានដកស្រង់ស្តីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយប្រាប់ថា ប្រព័ន្ធការពារស៊ីរី បានបាញ់ទម្លាក់មីស៊ីលអ៊ីស្រាអែលជាច្រើន និងមានត្រឹមតែការខូចខាតសម្ភារៈប៉ុណ្ណោះ នៅក្នុងហេតុការណ៍វាយប្រហារ ដែលចាប់ផ្តើមធ្វើឡើងនៅម៉ោង១និង២៦ទៀបភ្លឺនោះ។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសអ៊ីស្រាអែល បានបង្កើនការវាយប្រហារទៅលើអ្វីដែលខ្លួននិយាយថា ជាគោលដៅពាក់ព័ន្ធនឹងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ជាទីដែលកងកម្លាំងដែលទីក្រុងតេអេរ៉ង់គំាំទ្រនានា រួមមានទាំងពួកហេស៍ប៊ូឡារបស់លីបង់ បានបង្កើតវត្តមាន ចាប់តាំងពីការដាក់ពង្រាយឲ្យជួយដល់លោកប្រធានាធិបតី បាហ្សា អាល់អាសាដ នៅក្នុងជម្លោះស៊ីរី ដែលបានផ្ទុះឡើងនៅក្នុងឆ្នាំ២០១១មក៕

ប្រែសម្រួល៖ប៉ាង កុង

To Top